Friday, December 30, 2016

មេត្តារៀមផង...!

នេះជាសំណេរ សរសេរពីការលួចស្រឡាញ់របស់បុរសម្នាក់ ដែលគាត់តែងតែអង្គុយលួចមើលនារីដ៏ស្រស់ស្អាតនេះជារៀងរាល់ថ្ងៃ។ តាំងពីបុរសកំសត់ម្នាក់លួចចិត្តប្រតិពន្ធលើនារីកាលណាមក ធ្វើឲ្យដួងចិត្តរបស់គាត់ មានសេចក្តីញាប់ញ័រនៅក្នុងហឬទ័យរបស់គាត់ជាពន់ពេក។ កាលដើមឡើង គាត់គ្រាន់តែជាមនុស្សម្នាក់ គិតអ្វីសាមញ្ញ ធ្វើអ្វីសាមញ្ញៗ តែក្រោយពីបានឃើញនាងមក បានធ្វើឲ្យគាត់ផ្លាស់ប្តូរគ្រប់ឥរិយាបថដែលគាត់ធ្លាប់ធ្វើពីមុនមក។


ការឈឺចាប់នៃមនុស្សម្នាក់ៗ គឺបាត់បង់មនុស្សជាទីស្រឡាញ់ ដែលខ្លួនគិតថា ពួកគេមិនអាចខ្វះមនុស្សម្នាក់នេះបានឡើយ។ ប៉ុន្តែ ការឈឺចាប់នេះ វាមិនទាន់ស្មើនឹងការឈឺចាប់នៃការបាត់បង់មនុស្សដែលអាចធ្វើឲ្យអ្នកជំនាន់ក្រោយទទួលបានសេចក្តីសុខអស់កាលដ៏យូរនោះទេ។
\

ទោសនៃសុរា

សុរាជាផ្នែកមួយនៃការបំផ្លាញសតិបញ្ហារបស់មនុស្ស។

ទំនាយហោរា
    ទំនាយហោរានេះ មិនមែនតែងមកឲ្យមានជំនឿយ៉ាងមុតមាំជាមួយនឹង ការសាក់ អាវយន្ត និងការទស្សន៍ទាយនោះទេ។ នេះគ្រាន់តែសរសេរនៅហេតុការណ៍ ដែលចាស់ទុំបុរាណមានទំនៀមនិយម មុននឹងធ្វើអ្វី និងចរយាត្រាទៅណាមកណា ត្រូវតែយកក្បួនយកមកគិតគូជាមុន។ នេះជាហេតុផលដែលខ្ញុំបានតែងនិពន្ធនេះឡើង ប៉ុន្តែ ក្នុងនាមយើងជាពុទ្ធសាសនិកជន យើងត្រូវតែគិតឲ្យបានច្បាស់លាស់មុននឹងជឿ ឬមុននឹងធ្វើអ្វីមួយ។ ព្រោះថា ព្រះសម្ពុទ្ធទ្រង់បានត្រាស់សម្តែងថា "ពេលណា សត្វទាំងឡាយប្រព្រឹត្តិល្អដោយកាយ វាចា ចិត្ត ពេលនោះ ជានក្ខត្តរឹតល្អ ជាមង្គលល្អ ជាពេលភ្លឺស្វាំងល្អ ជាពេលនៃអរុណរះល្អ ជាខណៈល្អ ជាព្យាយាមល្អ" ទាំងនេះហើយ ក្នុងនាមយើងជាអ្នកកាន់គោរពរាប់អានព្រះពុទ្ធសាសនា យើងត្រូវតែ ជឿជាក់ថា ពេលដែលយើងធ្វើល្អគ្រប់យ៉ាង ទោះបីយើងទៅដល់កន្លែងណា ក៏យើងបានសេចក្តីសុខគ្រប់ប្រការ។     ហេតុដូច្នេះ.......