គ្រាន់តែងនិពន្ធខុសដែរមែន?
១/ និពន្ធសរសេរបងថាមិនសម បងផឹកពិតហំជាងខ្ញុំអ្នកស្មេរ
ស្រាសស្រាថ្នាំស្រាបៀជាកេរ ស្រុកយើងស្រុកគេមានច្រើនហៀរហូរ។
២/ ស្រាសស្រាថ្នាំមានមេដំបែ គាត់ថាកេរខ្មែរថែទុកពេញពោរ
ស្រាបៀផងដែលៗគេបញ្ចូល ប្រាង្គខ្មែរបញ្ឈរបង្អួតទេសចរ។
បន្ទរ/ គ្រាន់តែងនិពន្ធពិតមានកំហុស សូមទោសផងចុះបើខុសមាត់ក
តែប្អូនសូមផ្តាំដូចសុំអង្វរ បងឈប់បន្តផឹកស៊ីទៀតទៅ។
៣/ ស្រាសស្រាថ្នាំប៊ីយេរផងដែរ បើបងគិតម៉ែហើយអាណិតឪ
សូមបងលះបង់សុរាចេញទៅ វាជាសត្រូវបំផ្លាញគ្រប់យ៉ាង៕
---------------+++----------------
បញ្ជាក់៖
+ សុរា (ន.)(សំ.),(បា.)(--រ៉ា)ទឹកស្រវឹង
មានដើមកំណើតដំបូងបង្អស់ កើតអំពីព្រានព្រៃម្នាក់ឈ្មោះ សុរៈ។
+ ប៊ីយេរ អានថា ប៊ីយែរ (ន.)ឈ្មោះ មេរ័យ មួយប្រភេទ មានប្រភព
ឯបរទេស (បារ. Bière)
ខ្មែរភាគច្រើនហៅ មេរ័យ ប្រភេទនេះថា ស្រាបៀ (អ. Beer), អ្នកខ្លះហៅ
ឡាប់យេរ, ខ្លះហៅ
ឡាបយ៉េរ ក្លាយសំឡេងមកពី បារ. La bière នុះ ឯង។
+ មេរ័យ (ន.)(បា.),(សំ.)(មេរ៉ៃ) (មេរយ; មៃរេយ)
ទឹកស្រវឹង ដែលធ្វើដោយត្រាំគ្រឿងផ្សំផ្សេងៗ (ដូច យ៉ាងទឹក ត្នោតជូរ ជាដើម, ទីទៃ ពី
សុរា) : ផឹកមេរ័យ, វៀរចាកសុរា
និង មេរ័យ

No comments:
Post a Comment
Respected human rights and moral words